
លោក សោ សុវណ្ណ ដឹកនាំមន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ចូលរួមពីធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ គេហទំព័រ របស់មន្ទីរព័ត៌មានទាំង ២៥ រាជធានីខេត្ត
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន រួមនឹងមន្រ្តីរាជការទទួលបន្ទុកគេហទំព័រ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិនមួយចំនួនទៀត បានអញញ្ជើញចូលរួមពីធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ គែហទំព័រ របស់មន្ទីរព័ត៌មាន ទាំង២៥ រាជធានី-ខេត្ត ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមអធីបតីភាព ដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណី និងទូរគមនាគមន៍។











