
(វីដេអូ) : បទយកការណ៍៖ “ប្រជាពលរដ្ឋក្នុងភូមិក្បាលព្រលាន សង្កាត់អូតាវ៉ៅ រីករាយ ជាមួយសមិទ្ធិផលផ្លូវបេតុងថ្មី”
ផ្លូវថ្នល់ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចសង្គម និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋគ្រប់រូប។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្រ្តី មានការយកចិត្តទុកដាក់ខ្ពស់ លើការកសាងផ្លូវ ស្ពាន ប្រឡាយទឹក ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ នៅក្នុងខេត្តប៉ៃលិន ដែលមានលោកជំទាវ បណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់បំផុត លើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសផ្លូវបេតុងអាមេ ដែលមានភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង ដើម្បីសម្រួលដល់ការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពងាយស្រួល លឿន និងមានសុវត្ថិភាពខ្ពស់។











