
ទិវាអក្ខរកម្មអន្តរជាតិ ឆ្នាំ២០២៦
ប្រធានបទ៖ « ទិវាអក្ខរកម្មអន្តរជាតិ ឆ្នាំ២០២៦

ប្រធានបទ៖ « ទិវាអក្ខរកម្មអន្តរជាតិ ឆ្នាំ២០២៦













ឆ្នាំ២០២៦នេះ កម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលព្រឹត្តិការណ៍អន្តរជាតិនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងសម្រាប់ការលើកកម្ពស់ហ្វ្រង់កូហ្វូនីនៅអាស៊ី។ ក្រៅពីកិច្ចការទូត កិច្ចប្រជុំកំពូលនេះ ក៏បានផលវិជ្ជមានយ៉ាងខ្លាំង ក្នុងវិស័យអប់រំ ដូចជា ការលើកកម្ពស់តម្លៃ និង កិត្យានុភាពនៃវិជ្ជាជីវៈក្នុងអាជីពជាគ្រូបង្រៀន ជាពិសេស នឹងក្លាយជាតឹកតាង ក្នុងការជំរុញលើកទឹកចិត្ត ដល់សិស្សានុសិស្សពីមូលហេតុដែលត្រូវសិក្សាភាសាបារាំងជាដើម។


សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានរៀបចំពិធីចម្រើនព្រះបរិត្ត ប្រោះព្រំ សូមសិរីសួស្តី ជ័យមង្គល ក្នុងឱកាសប្រារព្ធព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធប្រាសាទមេបុណ្យខាងលិច ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃសៅរ៌ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ប្រភព៖ទទក


នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារទី៤ បានចុះណែនាំ និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់អង្គរឃ្យុងយូរ ដោយបានហាមឃាត់អាជីវករមិនឱ្យដាក់រទេះចល័ត ឬកញ្ចែងលក់ដូរតាមបណ្តោយផ្លូវកណ្តាល ចាប់ពីរង្វង់មូលផ្លូវ ៦០ម៉ែត្រ រហូតដល់ស្តុបស្មាយលីង។ ជាមួយគ្នានេះ ក្រុមការងារបានដាក់ចេញវិធានការមួយចំនួន សម្រាប់តំបន់ផ្សាររាត្រីផ្លូវ៦០ម៉ែត្រ ដោយហាមឃាត់ការរៀបចំរោង ឬតាំងលក់មុនម៉ោង៣:០០ រសៀល និងតម្រូវឱ្យដាក់តាំងទំនិញឱ្យស្របតាមខ្សែបន្ទាត់ដែលបានកំណត់ជៀងវាងករណីលក់ដូរគ្មានសណ្តាប់ធ្នាប់នៅក្នុងតំបន់នេះ។ ករណីអាជីវករមិនអនុវត្តតាមការណែនាំអាជ្ញាធរមានសមត្តកិច្ចនឹងអនុវត្តតាមនីតិវិធីរដ្ឋបាល។ ដូច្នេះអាជ្ញាធរសង្ឃឹមជឿជាក់ថា ក្រុមអាជីវករលក់ដូរទាំងអស់ចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្តកិច្ច។


អាជីវករសម្តែងការពេញចិត្ត ចំពោះពិព័រណ៍ហ្វ្រង់កូហ្វូនី ២០២៦ ដែលជាឱកាសមាសនាំផលិតផលខ្មែរទៅកាន់ឆាកអន្តរជាតិ
