
វីដេអូបទយកការណ៍ ៖ គ្រូបង្រៀន និង សិស្សានុសិស្សនៃវិទ្យាល័យអង្គរ សម្ដែងនូវមោទនភាពដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
ឆ្នាំ២០២៦នេះ កម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលព្រឹត្តិការណ៍អន្តរជាតិនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងសម្រាប់ការលើកកម្ពស់ហ្វ្រង់កូហ្វូនីនៅអាស៊ី។ ក្រៅពីកិច្ចការទូត កិច្ចប្រជុំកំពូលនេះ ក៏បានផលវិជ្ជមានយ៉ាងខ្លាំង ក្នុងវិស័យអប់រំ ដូចជា ការលើកកម្ពស់តម្លៃ និង កិត្យានុភាពនៃវិជ្ជាជីវៈក្នុងអាជីពជាគ្រូបង្រៀន ជាពិសេស នឹងក្លាយជាតឹកតាង ក្នុងការជំរុញលើកទឹកចិត្ត ដល់សិស្សានុសិស្សពីមូលហេតុដែលត្រូវសិក្សាភាសាបារាំងជាដើម។










