
ស្ថានទូតអាមេរិកដាក់ឱ្យដំណើរការពិព័រណ៍ «សារមន្ទីរស្ថាបនិកសេរីភាព២៥០» នៅខេត្តសៀមរាប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក
នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ កម្មវិធីពិព័រណ៍ «សារមន្ទីរស្ថាបនិកសេរីភាព២៥០» (Freedom 250 Founders Museum) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅមជ្ឈមណ្ឌល American Corner នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេសៀ (USEA) ខេត្តសៀមរាប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥០ នៃទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក។ ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានអញ្ជើញចូលរួមពី លោកស្រី Cate Dillon ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអប់រំ និងវប្បធម៌ ឯកឧត្ដម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក លី សារី អភិបាលរងខេត្ត និងលោកបណ្ឌិត មាស សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេសៀ។










