
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការអភិវឌ្ឍសេវាដឹកជញ្ជូនចម្រុះបែបបរិយាបន្ន ទំនើប និងសុវត្ថិភាព ជាអាទិភាពគន្លឹះ
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ការអភិវឌ្ឍសេវាដឹកជញ្ជូនចម្រុះទាំងរដ្ឋ និងឯកជនឱ្យមានភាពទំនើប សុវត្ថិភាព ផាសុកភាព និងមានបរិយាបន្ន គឺជាអាទិភាពដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការធ្វើដំណើរ និងសម្រួលការបម្លាស់ទីជូនសាធារណជនទូទៅ ក៏ដូចជាជនងាយរងគ្រោះ។










