
ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងឃុំខ្នារពោធិ៍ ទទួលបានអំណោយពីព្រះសង្ឃ និងមេបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគទី៤
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១០៧គ្រួសារ ក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពី ឧត្តមសេនីយ៍ទោ ខេង រ៉ា មេបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និង ព្រះគ្រូ ពៅ ផល្លី ចៅអធិការវត្តឈូកត្រសាលរស្មីមានជ័យ។










