
អាជ្ញាធរ និងមន្ត្រីជំនាញ ណែនាំឱ្យប្រជាពលរដ្ឋក្នុងឃុំសំបួរ ស្រុកក្រឡាញ់ ចូលរួមពិនិត្យដីខ្លួនឱ្យបានត្រឹមត្រូវ ព្រោះនេះជាឱកាសចុងក្រោយដែលអាចកែតម្រូវ
ឯកសារវិនិច្ឆ័យដីធ្លីចំនួន ៤ ០២៤ក្បាលដី ក្នុងភូមិទាំង៨ នៃឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ រួមនឹងអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវ ក្នុងពិនិត្យឃើញមានកំហុសឆ្គង ដែលការបិទផ្សាយនេះជាឱកាសចុងក្រោយដែលអាចកែតម្រូវ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តព្រះពុទ្ធអណ្ដែត។










