
រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារ JICA ចុះពិនិត្យគម្រោងសាកល្បងរៀបចំ មាត់ស្ទឹងសៀមរាប ដើម្បីត្រៀមទទួលពិធីបុណ្យអុំទូក
ក្រុមការងាររដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គភាពពាក់ព័ន្ធ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានចុះពិនិត្យ និងផ្ទៀងផ្ទាត់លម្អិតលើទីតាំងអនុវត្តគម្រោងសាកល្បងរៀបចំមាត់ស្ទឹងសៀមរាប ដើម្បីធានាឱ្យបាននូវសោភ័ណភាព និងរបៀបរៀបរយ ត្រៀមលក្ខណៈសម្បត្តិស្វាគមន៍ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។










