
ឯកសារក្បាលដីក្នុងភូមិទាំង៥ ក្នុងឃុំប្រីយ៍ ស្រុកស្រីស្នំ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ឬស្នើសុំកែតម្រូវ
ឯកសារវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិទាំង៥ ក្នុងឃុំប្រីយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ឬអ្នកដែលពាក់ព័ន្ធទាំងអស់ ចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ ឬស្នើសុំកែតម្រូវ ជំទាស់តវ៉ា ករណីមានកំហុសឆ្គង មុនពេលឈានដល់ការចេញបណ្ណកម្មសិទ្ធិ ដែលការបិទផ្សាយមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែសីហា ដល់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងបរិវេណវត្តប្រាសាទប្រីយ៍។










