
热烈欢迎第二届国际议长大会(ISC-2)将于2026年8月26日至28日在首都金边举行。
热烈欢迎第二届国际议长大会(ISC-2)将于2026年8月26日至28日在首都金边举行。

热烈欢迎第二届国际议长大会(ISC-2)将于2026年8月26日至28日在首都金边举行。













នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ គ្រួសារប្រជាពលរដ្ឋជួបការខ្វះខាត ជនចាស់ជរា និងពិការចំនួន ១៨០គ្រួសារ មកពី៨ភូមិក្នុងសង្កាត់សៀមរាប ក្រុង និងខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងបរិភោគពីអង្គការមនុស្សធម៌ POD PROJECTS ផ្ដល់តាមរយៈរដ្ឋបាលសាលាសង្កាត់ ដោយមានការនិមន្តចូលរួមពីព្រះគ្រូ ភ្លឿន រដ្ឋ ព្រះគ្រូចៅអធិការវត្តអធ្វា លោកចៅសង្កាត់ តំណាងអង្គការផងដែរ។


ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នារសណ្ដាយ និងរដ្ឋបាលស្រុកបន្ទាយស្រី បានបន្តបំពាក់អំពូលសូឡាបំភ្លឺផ្លូវជូនប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី ឃុំខ្នារសណ្ដាយ បន្ទាប់ពីការស្ថាបនាផ្លូវបេតុងថ្មីត្រូវបានបញ្ចប់ជាស្ថាពរ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកបន្ទាយស្រី បានសម្តែងក្តីរីករាយ និងអបអរសាទរចំពោះសមិទ្ធផលថ្មីក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហេង ធូ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នារសណ្ដាយ និងក្រុមការងារ ដែលបានឧបត្ថម្ភអំពូលសូឡាបំភ្លឺផ្លូវចំនួន ៤០ឈុតបន្ថែមទៀត។ ការឧបត្ថម្ភនេះ បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់ ព្រមទាំងលើកកម្ពស់សុវត្ថិភាព សន្តិសុខ និងសោភ័ណភាពក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។


អង្គការមូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) ប្រចាំកម្ពុជា បានរៀបចំយុទ្ធនាការ «រត់ដើម្បីកុមារ» យ៉ាងអធិកអធម នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្នុងគោលបំណងអបអរសាទរទិវាកុមារពិភពលោក ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ និងកៀរគរការគាំទ្រពីសាធារណជន ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប ដែលព្រឹត្តិការណ៍សប្បុរសធម៌នេះ បានទាក់ទាញសាធារណជនចូលរួមយ៉ាងច្រើនកុះករ ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារ និងលើកស្ទួយសុខុមាលភាពកុមារនៅកម្ពុជា។


ប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាល និងពិគ្រោះជំងឺទូទៅមកពីតាមបណ្តាឃុំ-ស្រុកផ្សេងៗគ្នា ក្នុងខេត្តសៀមរាប បានសម្តែងការពេញចិត្តចំពោះការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ស្នាមញញឹម និងភាពរាក់ទាក់ពីសំណាក់មន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យបង្អែកសូទ្រនិគម។ មន្ទីរពេទ្យបង្អែកសូទ្រនិគម ជាមន្ទីរពេទ្យកម្រិត២ ដែលស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប និងបានបើកដំណើរការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ២៤ម៉ោងលើ២៤ម៉ោង។ មន្ទីរពេទ្យនេះបានផ្តល់សេវាគ្របដណ្តប់លើស្រុករដ្ឋបាលចំនួន៣ រួមមាន៖ ស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ ដែលមានប្រជាពលរដ្ឋសរុបប្រមាណជាង ៣៥ម៉ឺននាក់។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង ដូចតទៅ៖
