
ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបអ្នកជិះកង់ផ្សងព្រេង ទីវ តារារិទ្ធិ ដែលបានបញ្ចប់បេសកកម្មជុំវិញពិភពលោក ដើម្បីកុមារកម្ពុជា
ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបអ្នកជិះកង់ផ្សងព្រេង ទីវ តារារិទ្ធិ ដែលបានបញ្ចប់បេសកកម្មជុំវិញពិភពលោក ដើម្បីកុមារកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបអ្នកជិះកង់ផ្សងព្រេង ទីវ តារារិទ្ធិ ដែលបានបញ្ចប់បេសកកម្មជុំវិញពិភពលោក ដើម្បីកុមារកម្ពុជា













នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ រួមមានព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត លោកតា លោកយាយ និងសប្បុរសជនជាច្រើន បានរួមគ្នាប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី ប្រកបដោយសទ្ធាជ្រះថ្លា និងបរិយាកាសអធិកអធម ដើម្បីវេរប្រគេនអង្គកឋិនទានដល់ព្រះភិក្ខុសង្ឃដែលបានគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តព្រះអង្គកងជុំ ហៅវត្តព្រះអង្គខ្មៅ ស្ថិតក្នុងភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។


នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ គ្រួសារប្រជាពលរដ្ឋជួបការខ្វះខាត ជនចាស់ជរា និងពិការចំនួន ១៨០គ្រួសារ មកពី៨ភូមិក្នុងសង្កាត់សៀមរាប ក្រុង និងខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងបរិភោគពីអង្គការមនុស្សធម៌ POD PROJECTS ផ្ដល់តាមរយៈរដ្ឋបាលសាលាសង្កាត់ ដោយមានការនិមន្តចូលរួមពីព្រះគ្រូ ភ្លឿន រដ្ឋ ព្រះគ្រូចៅអធិការវត្តអធ្វា លោកចៅសង្កាត់ តំណាងអង្គការផងដែរ។


ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នារសណ្ដាយ និងរដ្ឋបាលស្រុកបន្ទាយស្រី បានបន្តបំពាក់អំពូលសូឡាបំភ្លឺផ្លូវជូនប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី ឃុំខ្នារសណ្ដាយ បន្ទាប់ពីការស្ថាបនាផ្លូវបេតុងថ្មីត្រូវបានបញ្ចប់ជាស្ថាពរ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកបន្ទាយស្រី បានសម្តែងក្តីរីករាយ និងអបអរសាទរចំពោះសមិទ្ធផលថ្មីក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហេង ធូ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នារសណ្ដាយ និងក្រុមការងារ ដែលបានឧបត្ថម្ភអំពូលសូឡាបំភ្លឺផ្លូវចំនួន ៤០ឈុតបន្ថែមទៀត។ ការឧបត្ថម្ភនេះ បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់ ព្រមទាំងលើកកម្ពស់សុវត្ថិភាព សន្តិសុខ និងសោភ័ណភាពក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។


អង្គការមូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) ប្រចាំកម្ពុជា បានរៀបចំយុទ្ធនាការ «រត់ដើម្បីកុមារ» យ៉ាងអធិកអធម នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្នុងគោលបំណងអបអរសាទរទិវាកុមារពិភពលោក ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ និងកៀរគរការគាំទ្រពីសាធារណជន ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប ដែលព្រឹត្តិការណ៍សប្បុរសធម៌នេះ បានទាក់ទាញសាធារណជនចូលរួមយ៉ាងច្រើនកុះករ ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារ និងលើកស្ទួយសុខុមាលភាពកុមារនៅកម្ពុជា។
