
មន្ទីរព័ត៌មានខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យបន្ទាយស្រី
នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យបន្ទាយស្រី ស្រុកបន្ទាយស្រី ក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ដោយមានការចូលរួមពីលោកប្រធានមន្ទីរអប់រំ លោកអនុប្រធានមន្ទីរព័ត៌មាន អភិបាលរងស្រុក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។











