
ឃុំត្រីញ័រ ស្រុកពួក៖ អាជ្ញាធរខេត្តប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ១០ភូមិ ដើម្បីធានាសិទ្ធិស្របច្បាប់
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ព្រហ្ម សុវណ្ណ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង លោក ហែន ពុទ្ធី អភិបាលរងខេត្ត បានអញ្ជើញជាអធិបតី ក្នុងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនម្ចាស់កម្មសិទ្ធក្នុងភូមិចំនួន១០ នៃឃុំត្រីញ័រ ស្រុកពួក ដើម្បីផ្ដល់សិទ្ធិស្របច្បាប់ជូនម្ចាស់ដី ធានាសុវត្ថិភាពក្នុងការកាន់កាប់ និងប្រើប្រាស់អចលនវត្ថុ ព្រមទាំងកាត់បន្ថយវិវាទដីធ្លី លើកកម្ពស់ទំនុកចិត្តក្នុងការវិនិយោគ និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ រូបភាព៖ ហេង វន្នី










