ក្រុមការងារចុះពិនិត្យ តាមដានគាំទ្រការអនុវត្តការងារនៅក្នុងការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាលឃុំ សង្កាត់ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះ ដែលមានសមាសភាពពីទីចាត់ការគ្រប់គ្រងធនធានមនុស្ស អង្គភាពច្រកចេញចូលតែមួយ ទីចាត់ការរដ្ឋបាល និងទីចាត់ការហិញ្ញវត្ថុ ចុះពិនិត្យ តាមដានគាំទ្រការអនុវត្តការងារនៅយន្តការចេញចូលតែមួយ នៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកប្រាសាទបាគង និងយន្តការច្រកចេញចូលតែមួយ នៅរដ្ឋបាលសង្កាត់នគរធំ សង្កាត់ស្លរក្រាម ឃុំមានជ័យ និងឃុំកណ្តែក។