
ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប នាំយកថវិកា ចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា
នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្ត ទទួលបន្ទុករួម បានដឹកនាំលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ នាំយកថវិកា ចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស ដើម្បីជាការចូលរួមចំណែកក្នុងកិច្ចដំណើរការផ្ដល់សេវាពិនិត្យ ព្យាបាលជំងឺដល់កុមារកម្ពុជា។











