
ក្រុមប្រឹក្សាខេត្តសៀមរាប បន្តចុះធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីស្ដាប់បញ្ហាប្រឈម និងដោះស្រាយជូនដល់ពលរដ្ឋ សម្រាប់គោលដៅស្រុកជីក្រែង
បញ្ហាប្រឈម ក្ដីកង្វល់ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកជីក្រែង ត្រូវបានលើកយកមកធ្វើការដោះស្រាយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមការដឹកនាំសម្របសម្រួលពី ឯកឧត្តម ស៊ិន រុន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត។









