
សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាង១០ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញ ចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុចំនួន ១៧៥ ៣៦៤បណ្ណ ជានិមិត្តរូបជូនម្ចាស់កម្មសិទ្ធ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។









