
យុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ឆ្នាំ២០២៦ នៅខេត្តសៀមរាប នឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកានេះ
ខេត្តសៀមរាប គ្រោងនឹងរៀបចំយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រី្ដ និងក្មេងស្រី នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ នៅវិទ្យាល័យអង្គរ ក្រុងសៀមរាប តាមរយៈការរៀបចំជាការនិយាយសាធារណៈ ដោយមានការជជែកសួរដេញដោល។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ក្រង់ ស៊ីថាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត ក្នុងកិច្ចប្រជុំពិភាក្សាលើការងាររៀបចំយុទ្ធនាការ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។









