
រដ្ឋបាលខេត្ដសៀមរាបបើកកិច្ចប្រជុំពិភាក្សាជាលើកទី៣ ជាមួយបងប្អូនអ្នកបើករ៉ឺម៉កកង់បី ក្នុងភូមិសាស្ត្រក្រុងសៀមរាបខេត្ដសៀមរាប
នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំនៃសាលាខេត្ដសៀមរាប លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាជាលើកទី៣ លើការងារមួយចំនួនជាមួយបងប្អូនអ្នករត់រ៉ឺម៉កកង់បី និងឡានដឹកអ្នកដំណើរ ដើម្បីបន្ដស្ដាប់បញ្ហាប្រឈម និងជាធាតុចូល ក្នុងការបន្ដការដោះស្រាយជូនពួកគាត់ ដោយកិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប។









