ឱកាសថ្ងៃចុងសប្តាហ៍នេះ ភ្ញៀវទេសចរច្រើនកុះករ បានមកទស្សនាកម្សាន្ត និងស្រូបយកខ្យល់អាកាសបរិសុទ្ធនៅសួនរុក្ខជាតិអង្គរ ដែលជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏មានការទាក់ទាញមួយក្នុងខេត្តសៀមរាប ។
សូមបញ្ជាក់ផងដែរថា សួនរុក្ខជាតិអង្គរ មិនត្រឹមតែជាកន្លែងសម្រាប់សម្រាកលំហែកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីកន្លែងអប់រំ និងស្វែងយល់អំពីជីវចម្រុះ រុក្ខជាតិព្រៃឈើចម្រុះប្រភេទ ព្រមទាំងសោភ័ណភាពធម្មជាតិដ៏ស្រស់ត្រកាល ដែលតែងតែទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុកឱ្យចូលចិត្តអញ្ជើញមកទស្សនាកម្សាន្តជាប្រចាំ ជាពិសេសថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យទានផ្សេងៗ៕
Siem reap provincial dept. of information អានបន្ត