
គណៈកម្មាធិការរៀបចំដែនដីខេត្តសៀមរាប បានបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារដីធ្លី ការងារសំណង់ លំនៅឋាន និងពិនិត្យមើលគម្រោងអភិវឌ្ឍតំបន់លំហសាធារណៈក្នុងភូមិសាស្ត្រខេត្តសៀមរាប
នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ គណៈកម្មាធិការរៀបចំដែនដីខេត្តសៀមរាប បានបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារដីធ្លី ការងារសំណង់ លំនៅឋាន និងពិនិត្យមើលគម្រោងអភិវឌ្ឍតំបន់លំហសាធារណៈក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមការដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ហែន ពុទ្ធី អភិបាលរងខេត្ត និងមានការចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប។











