
ក្រុមប្រឹក្សាខេត្តសៀមរាប បានដំណើរការកិច្ចប្រជុំវិសាមញ្ញ ដើម្បីត្រួតពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ២
នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅសាលាខេត្តបានដំណើរការកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ព្រឹម រដ្ឋា អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលស្តីទី និងទីចាត់ការពាក់ព័ន្ធចូលរួមផងដែរ។










