
ប្រាសាទមេបុណ្យខាងលិច អាចនឹងឈររឹងមាំបានរយៈពេលជាង១០០ឆ្នាំទៅមុខទៀត ក្រោយពីការជួសជុល
បន្ទាប់ពីការជួសជុលរួចរាល់ បច្ចុប្បន្ននេះ ដំណើរការគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ទ្រង់ទ្រាយធំក្រោមកិច្ចសហប្រតិបត្តិការស្មើភាពគ្នារវាងកម្ពុជា និងបារាំង បានបញ្ចប់ហើយ ក្រោយចំណាយរយៈពេលជួសជុលដ៏លំបាកអស់១៤ឆ្នាំ ដោយចំណាយទឹកប្រាក់ចំនួន១២លានដុល្លារ។








