
ប្រាសាទក្រវ៉ាន់ នារដូវកាលបៃតង
នៅពេលរដូវកាលបៃតងមកដល់បរិវេណប្រាសាទក្រវ៉ាន់ហាក់ដូចជាត្រូវបានគ្របដណ្តប់ដោយពណ៌បៃតងស្រស់ស្អាត រួមជាមួយខ្យល់ត្រជាក់ និងបរិយាកាសស្ងប់ស្ងាត់ បង្កើតបានជាទេសភាពដ៏ទាក់ទាញ សម្រាប់ការដើរលេងគយគន់ទេសភាព និងផ្តិតយករូបភាពអនុស្សាវរីយ៍។

នៅពេលរដូវកាលបៃតងមកដល់បរិវេណប្រាសាទក្រវ៉ាន់ហាក់ដូចជាត្រូវបានគ្របដណ្តប់ដោយពណ៌បៃតងស្រស់ស្អាត រួមជាមួយខ្យល់ត្រជាក់ និងបរិយាកាសស្ងប់ស្ងាត់ បង្កើតបានជាទេសភាពដ៏ទាក់ទាញ សម្រាប់ការដើរលេងគយគន់ទេសភាព និងផ្តិតយករូបភាពអនុស្សាវរីយ៍។













នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីពង្រឹងការគ្រប់គ្រងសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពសាធារណៈ ថែរក្សាតម្លៃបេតិកភណ្ឌវប្បធម៌ លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងដោះស្រាយបញ្ហាប្រឈមនានានៅតំបន់អង្គរ។


ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត រួមនិង ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោកស្នងការនគរបាលខេត្តសៀមរាប អធិការដ្ឋាននគរបាលស្រុកអង្គរធំ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ រាល់ការណែនាំ ដើម្បីធានានូវសន្តិសុខសណ្តាប់ល្អ ជូនប្រជាពលរដ្ឋ។


នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស ស្តីពី «បរិក្ខារគ្រប់គ្រងចរាចរណ៍» ក្រោមអធិបតី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីររាជធានី-ខេត្ត តំណាងវិស័យឯកជន វាគ្មិនកិត្តិយស និងមន្ត្រីរាជការជាច្រើនរូប នៅទីស្តីការក្រសួង ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង និងជំនាញពាក់ព័ន្ធនឹងប្រភេទ តួនាទី គោលការណ៍នៃការរៀបចំ ការជ្រើសរើស ការឌីហ្សាញ ការដំឡើង និងការថែទាំបរិក្ខារចរាចរណ៍ និងផ្តោតសំខាន់លើការធានាឱ្យអ្នកប្រើប្រាស់ផ្លូវអាចមើលឃើញ យល់ និងអនុវត្តតាមសញ្ញា និងបរិក្ខារចរាចរណ៍បានច្បាស់លាស់ និងទាន់ពេលវេលា។


លេខាធិការដ្ឋាននៃគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពី «សារសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនដល់តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ក្រោមអធិបតីភាព លោក ស៊ិន ដារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេសនៃ គ.ជ.ប, លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប, លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។
