
ក្រុមការងារយេនឌ័រនៃរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងដាក់ចេញទិសដៅសកម្មភាពបន្ត
នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារយេនឌ័រនៃរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម ស្វែងរកដំណោះស្រាយរួមគ្នា និងប្រកាសសេចក្ដីសម្រេចស្តីពីការកែសម្រួលសមាសភាព បែងចែកតួនាទីភារកិច្ចរបស់ក្រុមការងារថ្មី ព្រមទាំងពិភាក្សាលើផែនការសកម្មភាព និងកញ្ចប់ថវិកាសម្រាប់ការអនុវត្តបន្តក្នុងឆ្នាំ២០២៧។









