
ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នេះ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិចំនួន ១១ ក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមពិនិត្យ និងស្នើសុំកែតម្រូវទិន្នន័យក្បាលដីរបស់ខ្លួន ឱ្យបានត្រឹមត្រូវមុននឹងឈានទៅដល់ការចេញបណ្ណកម្មសិទ្ធិ។









