
អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរមូលដ្ឋានគ្រប់គ្រងទ្វារទឹក “ទំនប់ម្កាក់” ដោយប្រុងប្រយ័ត្នចៀសវាងការបើកគំហុកនាំឱ្យលិចលង់
ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកជីក្រែង កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើបច្ចេកទេស និងវិធានការគ្រប់គ្រងប្រព័ន្ធទឹក ដោយបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ពិនិត្យ និងគ្រប់គ្រងការបិទបើកទ្វារទឹកទំនប់ម្កាក់ ដោយស្មារតីប្រុងប្រយ័ត្នខ្ពស់។










