
សមាគមទេសចរណ៍ខេត្តសៀមរាប ស្នើឱ្យបង្កើនការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារម៉ាឡេស៊ី ដើម្បីទាក់ទាញភ្ញៀវឱ្យកាន់តែច្រើន
ក្នុងជំនួបទ្វេភាគី ឬ B2B ដើម្បីផ្លាស់ប្ដូរ និងផ្សព្វផ្សាយវិស័យទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី នៅខេត្តសៀមរាប នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ លោក ម៉ៅ សាវ៉ាត ប្រធានសមាគមទេសចរណ៍កម្ពុជា សាខាខេត្តសៀមរាប បានជំរុញឱ្យមានការពង្រីកសកម្មភាពផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ភ្ញៀវទេសចរមកពីប្រទេសម៉ាឡេស៊ី ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ស្របពេលដែលម៉ាឡេស៊ី កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម សម្រាប់ប្រជាពលរដ្ឋកម្ពុជាទៅកម្សាន្ត និងទេសចរណ៍សុខភាព។









