
«ផ្ទះសេដ្ឋី» នៅសួនបៃតងអង្គរ គឺជាទីតាំងមួយដែលគួរឱ្យចាប់អារម្មណ៍
បើលោកអ្នកកំពុងស្វែងរកទីតាំងមួយដែលអាចឱ្យយើងស្គាល់កាន់តែច្បាស់ពីស្ថាបត្យកម្ម និងរបៀបរស់នៅរបស់ខ្មែរបុរាណ«ផ្ទះសេដ្ឋី» នៅសួនបៃតងអង្គរ គឺជាទីតាំងមួយដែលគួរឱ្យចាប់អារម្មណ៍។

បើលោកអ្នកកំពុងស្វែងរកទីតាំងមួយដែលអាចឱ្យយើងស្គាល់កាន់តែច្បាស់ពីស្ថាបត្យកម្ម និងរបៀបរស់នៅរបស់ខ្មែរបុរាណ«ផ្ទះសេដ្ឋី» នៅសួនបៃតងអង្គរ គឺជាទីតាំងមួយដែលគួរឱ្យចាប់អារម្មណ៍។













លោក ស្រិប សុភាល់ នាយករដ្ឋបាលស្រុកអង្គរជុំ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានស្រុកអង្គរជុំ បានចាប់ផ្តើមថយចុះ ជាបណ្តើរៗហើយ។ ទោះបីជាស្ថានភាពទឹកបានថយចុះ និងអាកាសធាតុអំណោយផលយ៉ាងណាក៏ដោយ អាជ្ញាធរដែនក្នុងមូលដ្ឋាន ក្រោមការដឹកនាំពីគណៈអភិបាលស្រុក នៅតែបន្តតាមដាន និងជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់បំផុត។ ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវ និងរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុខភាព អនាម័យ និងសុវត្ថិភាពកុមារតូចៗ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលពុំមានការស្មានទុកជាមុន នៅក្នុងកំឡុងពេលទឹកកំពុងស្រកនេះ។


ថ្ងៃ ១រោច ខែភទ្របទ ជាថ្ងៃចាប់ផ្តើមនៃពិធីបុណ្យកាន់បិណ្ឌ ដែលប្រជាពលរដ្ឋខ្មែរនាំគ្នាទៅវត្តធ្វើបុណ្យ ឧទ្ទិសកុសលជូនបុព្វការីជន និងជួបជុំក្រុមគ្រួសារ។ ពិធីបុណ្យដ៏មានអត្ថន័យនេះ ក៏ជាការចូលរួមថែរក្សាប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរឱ្យគង់វង្សតទៅ


ស្ថិតនៅចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ភាគឦសានពីក្រុងសៀមរាប ក្នុងភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ប្រាសាទបេងមាលា (មានន័យថា “ស្រះផ្កាឈូក”) គឺជាប្រាសាទមួយ ដែលស្ថិតក្នុងសភាពបាក់បែកច្រើន។ វាស្ថិតប្រហែល ៤០ គីឡូម៉ែត្រខាងកើតនៃប្រាសាទអង្គរ តាមផ្លូវចំណាស់មួយដែលនាំទៅកាន់ប្រាសាទព្រះខាន់កំពង់ស្វាយ។ ទីតាំងនេះមានសារៈសំខាន់ ព្រោះនៅជិតប្រឡាយទឹកមួយ ដែលត្រូវបានប្រើសម្រាប់ដឹកថ្មពីអណ្ដូងថ្មជិតៗ ទៅកាន់តំបន់អង្គរ។ ប្រាសាទនេះខូចខាតដោយសារតែមានអាយុកាលយូរអាកាសធាតុក្តៅសើមនិងដើមឈើធំៗដែលដុះលើប្រាសាទហើយបំផ្លាញសំណង់បន្តិចម្តងៗ។ទោះបីប្រាសាទនេះបាក់បែក និងមើលទៅរញ៉េរញ៉ៃក៏វានៅតែស្អាតបែបធម្មជាតិនិងធ្វើឲ្យអ្នកមានអារម្មណ៍ដូចជាកំពុងផ្សងព្រេង។


នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងប្រជាការពារចំនួន ៤០នាក់ នៅទីស្នាក់ការភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាអំណោយរបស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម អាជ្ញាធរមូលដ្ឋាន រួមទាំងសប្បុរសជន ដើម្បីជួយសម្រាលជីវភាព លើកទឹកចិត្ត ជូនដល់ប្រជាការពារភូមិដែលបានបំពេញការងារយ៉ាងសកម្មក្នុងមូលដ្ឋាន និងការត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ នាពិធីកាន់បិណ្ឌ។
