
ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅក្នុងក្រុងសៀមរាប
ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅក្នុងក្រុងសៀមរាប បានស្រកចុះជាច្រើនហើយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ

ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅក្នុងក្រុងសៀមរាប បានស្រកចុះជាច្រើនហើយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ













ស្ថានភាពទឹកជំនន់ទឹកភ្លៀង ស្ទឹងសៀមរាប ក្រុងសៀមរាប គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានស្រកចុះជាធម្មតាវិញហើយ ខណៈ អាជ្ញាធរនៅតែបន្ដអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់


លោក ស្រិប សុផល នាយករដ្ឋបាលស្រុកអង្គរជុំ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានស្រុកអង្គរជុំ បានចាប់ផ្តើមថយចុះ ជាបណ្តើរៗហើយ។ ទោះបីជាស្ថានភាពទឹកបានថយចុះ និងអាកាសធាតុអំណោយផលយ៉ាងណាក៏ដោយ អាជ្ញាធរដែនក្នុងមូលដ្ឋាន ក្រោមការដឹកនាំពីគណៈអភិបាលស្រុក នៅតែបន្តតាមដាន និងជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់បំផុត។ ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវ និងរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុខភាព អនាម័យ និងសុវត្ថិភាពកុមារតូចៗ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលពុំមានការស្មានទុកជាមុន នៅក្នុងកំឡុងពេលទឹកកំពុងស្រកនេះ។


ក្រោមការយកចិត្តទុក្ដដាក់ និងការណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានជំរុញឱ្យរដ្ឋបាលបាលក្រុង ស្រុក ចុះកាយប្រឡាយ លូ និងបេីកទ្វារទឹក ដេីម្បីពន្លឿននៃការហូរទឹកឱ្យស្រកបានលឿន និងចៀសវាងការលិចលង់រយៈពេលយូរ។ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការត្រៀមបម្រុង និងឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ និងបង្ការគ្រោះថ្នាក់លង់ទឹក៕


យោងតាមការបញ្ជាក់ពី លោក ខាន់ ម៉ាង អភិបាលរងស្រុកអង្គរធំ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានស្រុកអង្គរធំ បានចាប់ផ្តើមថយចុះ និងស្រកទៅវិញជាបណ្តើរៗ ។ ទន្ទឹមនឹងនេះដែរ ស្ថានភាពអាកាសធាតុនៅក្នុងស្រុកបានត្រឡប់មកល្អប្រសើរឡើងវិញ ដោយផ្ទៃមេឃបានបើកស្រឡះ និងមានពន្លឺថ្ងៃរះជាធម្មតា ដែលកត្តានេះបានជួយពន្លឿនដល់ការស្រកចុះនៃកម្ពស់ទឹក។
