ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យអង្គការ Cambodia Vision ដែលស្ម័គ្រចិត្តព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី នៃអង្គការ Cambodia Vision ដែលបានលះបង់ពេលវេលា និងថវិកាផ្ទាល់ខ្លួន ចុះមកផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ព្រមទាំងផ្តល់វ៉ែនតា និងថ្នាំព្យាបាលផ្សេងៗជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមដោយឥតគិតថ្លៃ ដើម្បីរួមចំណែកលើកកម្ពស់សុខភាពភ្នែក និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។ការថ្លែងអំណរគុណនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅសាលាគរុកោសល្យភូមិភាគកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តផ្ដល់ជូនពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀង១៥០គ្រួសារបន្ថែមទៀត ក្នុងស្រុកសំឡូត
បាត់ដំបង៖នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៥០គ្រួសារនៅក្នុង ឃុំតាសាញ ឃុំមានជ័យ ឃុំស៊ុង ឃុំសំឡូត ឃុំកំពង់ល្ពៅ ឃុំតាតោក និងឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។


ស្រុកស្ទោង
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បញ្ជាឲ្យកងកម្លាំងបង្ក្រាបឧបករណ៍នេសាទ របាំងស្បៃមុងខុសច្បាប់ប្រវែងជាង ១,២០០ ម៉ែត្រ នៅក្នុងភូមិសាស្ត្រស្រុកស្ទោង
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បញ្ជាឲ្យកងកម្លាំងបង្ក្រាបឧបករណ៍នេសាទ របាំងស្បៃមុងខុសច្បាប់ប្រវែងជាង ១,២០០ ម៉ែត្រ នៅក្នុងភូមិសាស្ត្រស្រុកស្ទោង


សន្តិសុខសង្គម
ឯកឧត្តម អ៊ី ហឿន ដឹកនាំកិច្ចប្រជុំពង្រឹងការងារបោះឆ្នោត និងឧបត្ថម្ភគាំទ្រដល់មូលដ្ឋានភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា
ប៉ៃលិន៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ី ហឿន អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ទួលល្វា និងជាប្រធានក្រុមការងារចុះជួយភូមិអូរតាពុកក្រោម បានដឹកនាំកិច្ចប្រជុំណែនាំ និងជំរុញការងារសំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំ និងកម្លាំងមូលដ្ឋានភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ដឹកនាំកិច្ចប្រជុំបូកសរុបការងារខែតុលា និងដាក់ចេញទិសដៅសំខាន់ៗ ៤ ចំណុច សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦
ប៉ៃលិន៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្ត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ពិធីនេះមានការចូលរួមពីលោក-លោកស្រីស្នងការរង នាយការិយាល័យ អធិការក្រុង-ស្រុក មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨២១ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨ ឃុំ/សង្កាត់។


សន្តិសុខសង្គម
ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះត្រួតពិនិត្យលក្ខណៈសម្បត្តិ និងធ្វើតេស្តសមត្ថភាពបេក្ខជនប្រឡងចូលក្របខ័ណ្ឌ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន
ប៉ៃលិន៖ ចាប់ពីរសៀលថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ លោក ឧត្ដមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង នៃស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ នៃអនុគណៈកម្មការជ្រើសរើសយោធិន ព្រមទាំងលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យលក្ខណៈសម្បត្តិ និងរៀបចំការប្រឡងធ្វើតេស្តសមត្ថភាព ដល់បេក្ខជនដែលបានដាក់ពាក្យប្រឡងចូលបម្រើការងារ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន។


បទយកការណ៍
បទយកការណ៍ (វីដេអូ) : សេចក្តីត្រេកអររបស់ប្រជាពលរដ្ឋភូមិអូរច្រាកណ្តាល ចំពោះសមិទ្ធផលរង្វង់មូលព្រះវិស្ណុដៃប្រាំបី ដែលជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពក្រុងប៉ៃលិន
បទយកការណ៍៖ សេចក្តីត្រេកអររបស់ប្រជាពលរដ្ឋភូមិអូរច្រាកណ្តាល ចំពោះសមិទ្ធផលរង្វង់មូលព្រះវិស្ណុដៃប្រាំបី ដែលជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពក្រុងប៉ៃលិន។


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
បច្ចុប្បន្នភាពស្តីពី ៖ ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង ថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦
បច្ចុប្បន្នភាពស្តីពី ៖ ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង
ថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦


សុខាភិបាល
ក្រុមឆ្មបជំនាញនៃមណ្ឌលសុខភាពក្រង់តេះ ចុះអន្តរាគមន៍ជួយសម្រាលកូនជូនស្ត្រីម្នាក់បានជោគជ័យ នៅតំបន់ដាច់ស្រយាលចម្ងាយ ៥០គីឡូម៉ែត្រ
ខេត្តមណ្ឌលគិរី៖ ក្រុមគ្រូពេទ្យ និងឆ្មបជំនាញនៃមណ្ឌលសុខភាពក្រង់តេះ បានទទួលការកោតសរសើរយ៉ាងខ្លាំងចំពោះស្មារតីទទួលខុសត្រូវ និងសកម្មភាពមនុស្សធម៌ដ៏ខ្ពង់ខ្ពស់ ក្នុងការចុះអន្តរាគមន៍បន្ទាន់ ជួយសម្រាលកូនជូនស្ត្រីម្នាក់ដែលមិនអាចមកកាន់មណ្ឌលសុខភាពទាន់ពេលវេលា រហូតទទួលបានជោគជ័យ និងមានសុវត្ថិភាពទាំងម្តាយ និងទារក។


បទយកការណ៍
បទយកការណ៍៖ អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យផ្ទាល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅតាមក្រុង-ស្រុកទាំង៥ ក្នុងភូមិសាស្ត្រខេត្ត ឧត្តរមានជ័យ
បទយកការណ៍៖ អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យផ្ទាល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅតាមក្រុង-ស្រុកទាំង៥ ក្នុងភូមិសាស្ត្រខេត្ត ឧត្តរមានជ័យ។


បទយកការណ៍
បទយកការណ៍៖ ប្រជាពលរដ្ឋឃុំអំពិល រំភើបរីករាយចំពោះសមិទ្ធផលថ្មី ដែលជាគម្រោងមូលនិធិឃុំ-សង្កាត់
បទយកការណ៍៖ ប្រជាពលរដ្ឋឃុំអំពិល រំភើបរីករាយចំពោះសមិទ្ធផលថ្មី ដែលជាគម្រោងមូលនិធិឃុំ-សង្កាត់
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ


សេចក្តីជូនដំណឹង
ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។ ស្ថានភាពទឹកទន្លេ ៖ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់។
ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។ ស្ថានភាពទឹកទន្លេ ៖ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់។


សេចក្តីជូនដំណឹង
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦៖
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦៖

