
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦៖
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦៖

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦៖













បន្ទាប់ពីការជួសជុលរួចរាល់ បច្ចុប្បន្ននេះ ដំណើរការគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ទ្រង់ទ្រាយធំក្រោមកិច្ចសហប្រតិបត្តិការស្មើភាពគ្នារវាងកម្ពុជា និងបារាំង បានបញ្ចប់ហើយ ក្រោយចំណាយរយៈពេលជួសជុលដ៏លំបាកអស់១៤ឆ្នាំ ដោយចំណាយទឹកប្រាក់ចំនួន១២លានដុល្លារ។


នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះចៅអធិការវត្តបារាយមហានិទីរតនារាម (ហៅវត្តស្វាយរមៀត) បានប្រគល់គ្រឿងឧបភោគបរិភោគជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្រីក្រ គ្រួសារងាយរងគ្រោះ និងប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតដោយសារគ្រោះធម្មជាតិផ្សេងៗ។


មណ្ឌលសុខភាព ស្រែណូយ ស្ថិតនៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ មណ្ឌលសុខភាពនេះ បាននឹងកំពុងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ឥតឈប់ឈរ ដើម្បីលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ តាមរយៈកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវ កាលពីពេលថ្មីៗនេះ មណ្ឌលសុខភាព ស្រែណូយ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ ៤ ជា «អង្គភាពផ្តល់សេវាសាធារណៈគំរូ» ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៥។


នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធចំនួន ៦,៧០៤ ក្បាលដី ស្ថិតក្នុងភូមិចំនួន១១ រួមមាន ភូមិខ្លាឃ្មុំ ភូមិសាលា ភូមិត្រពាំងវែង ភូមិសង្កែ ភូមិគោកធ្លក ភូមិព្រៃធំ ភូមិថ្លុកស្មាច់ ភូមិស្លែងកោង ភូមិស្វាយពក ភូមិតាភ្ញា និងភូមិតាលៀន ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានរៀបចំពិធីបិទផ្សាយជាសាធារណៈ។ នេះជាឱកាសចុងក្រោយសម្រាប់ប្រជាពលរដ្ឋធ្វើការត្រួតពិនិត្យ និងស្នើសុំកែតម្រូវទិន្នន័យ ដើម្បីធានានូវភាពត្រឹមត្រូវ និងសុក្រឹតភាពមុននឹងចេញបណ្ណកម្មសិទ្ធិជូន។
