ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តកំពង់ចាម បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើករណីដោះស្រាយទំនាស់ព្រំដីលើប្លង់កម្មសិទ្ធិ នៅឃុំមៀន ស្រុកព្រៃឈរ
កំពង់ចាម៖ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ និងចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យ និងពិភាក្សាលើករណីដោះស្រាយទំនាស់ព្រំដីលើប្លង់កម្មសិទ្ធិ ដែលស្ថិតនៅភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ សាលាខេត្តកំពង់ចាម។


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
កម្មវិធី ទទក ព័ត៌មានពេលព្រឹក ម៉ោង៦:៣០នាទី (ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦)
កម្មវិធី ទទក ព័ត៌មានពេលព្រឹក ម៉ោង៦:៣០នាទី (ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦)


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសជាផ្លូវការយុទ្ធសាស្រ្តជាតិ ស្តីពីកាអភិវឌ្ឍសហគ្រាសមីក្រូតូច និង មធ្យមឆ្នាំ២០២៦-២០៣០។ ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ផ្សាយបន្តផ្ទាល់៖ « សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសជាផ្លូវការយុទ្ធសាស្រ្តជាតិ ស្តីពីកាអភិវឌ្ឍសហគ្រាសមីក្រូតូច និង មធ្យមឆ្នាំ២០២៦-២០៣០។ » ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦


សិល្បៈនិងវប្បធម៌
ពិធីបុណ្យស្រោចស្រពសុគន្ធវារីប្រគេនព្រះអនុគណក្រុងបាត់ដំបង និងព្រះអនុគណចំនួន ៥ ព្រះអង្គ
សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះអនុប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យស្រោចស្រពសុគន្ធវារី ប្រគេនព្រះពុទ្ធរស្មី យឿម រដ្ឋសភា ព្រះរាជាគណៈកិត្តិយស និងជាព្រះអនុគណក្រុងបាត់ដំបង ព្រមទាំងព្រះអនុគណចំនួន ៥ ព្រះអង្គទៀត នៃក្រុងបាត់ដំបងដែលបានប្រព្រឹត្តទៅនៅថ្ងៃពុធ ១០ កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ។


សិល្បៈនិងវប្បធម៌
កម្ពុជា-ឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងវេទិកាភ្ជាប់ទំនាក់ទំនងរដ្ឋ-ឯកជន អបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត
ពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលបានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ចូលរួមក្នុងនាមជាខេត្តមានព្រំប្រទល់ភូមិផងរបងជាមួយគ្នា និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីភាគីឡាវ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ។


ការអភិវឌ្ឍ
ភូមិចំនួន៨ ស្ថិតនៅក្នុងឃុំកំពង់លួងស្រុកពញាឮទទួលបានគម្រោងធារាសាស្ត្របន្សាំ និងអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តរភាព និងភាពធន់
ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់បន្ថែមទៀតថា តាមរយៈបទពិសោធន៍ ចំណេះដឹង និងស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត កិច្ចប្រជុំនាពេលនេះនិងទទួលបាននញវធាតុចូល និងលទ្ធផលផ្លែផ្កាជីវិជ្ជមាន ដើម្បីជាទុនក្នុងការអនុវត្តគម្រោងឱ្យសម្រេចបានជោគជ័យតាមគោលដៅកំណត់។


កសិកម្ម
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : មន្ទីរកសិកម្មខេត្តប៉ៃលិន បើកយុទ្ធនាការទ្រង់ទ្រាយធំលើកដំបូង ចុះចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃតាមខ្នងផ្ទះទូទាំងខេត្តប៉ៃលិន
យុទ្ធនាការទ្រង់ទ្រាយធំលើកទី១ នៃការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនៅទូទាំងខេត្តប៉ៃលិន ត្រូវបានប្រកាសបើកជាផ្លូវការ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ មកលើមនុស្ស និងសត្វចិញ្ចឹម។ ពិធីបើកយុទ្ធនាការនេះ មានការចូលរួមពី លោក ខៀវ សុថុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល, លោក ហាក់ សុចិត្រា តំណាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងភ្នាក់ងារសុខភាពសត្វ សរុបចំនួន ៣៨នាក់ (ស្រី ៥នាក់)។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានចាត់ឲ្យតំណាង នាំយកថវិកាបេឡាមរណៈសង្រ្គោះ ទៅប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនឈ្មោះ ប៊ូ នុត
នាទី ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស នាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ៤,០០០,០០០៛ (បួនលានរៀលគត់) ទៅប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនឈ្មោះ ប៊ូ នុត បានទទួលមរណៈភាពកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្ដីពី ការរៀបចំពិធីប្រណាំងទូកក្នុងខេត្តកំពង់ធំ ឆ្នាំ២០២៦
សេចក្តីជូនដំណឹង ស្ដីពី ការរៀបចំពិធីប្រណាំងទូកក្នុងខេត្តកំពង់ធំ ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
វីដេអូ: សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦៖
វីដេអូ: សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦៖


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
វីដេអូ: ក្រុមប្រឹក្សាខេត្តកំពង់ធំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីស្តាប់មតិយោបល់ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន
វីដេអូ: ក្រុមប្រឹក្សាខេត្តកំពង់ធំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីស្តាប់មតិយោបល់ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
វីដេអូ: ក្រុមប្រឹក្សាខេត្តកំពង់ធំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីស្តាប់មតិយោបល់ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ នៅស្រុកសន្ទុក
វីដេអូ: ក្រុមប្រឹក្សាខេត្តកំពង់ធំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីស្តាប់មតិយោបល់ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ នៅស្រុកសន្ទុក


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
វីដេអូ: ក្រសួងពាណិជ្ជកម្មបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយស្ដីពី“អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា និងវិធានការចំពោះភាពមិនអនុលោមនៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ
វីដេអូ: ក្រសួងពាណិជ្ជកម្មបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយស្ដីពី“អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា និងវិធានការចំពោះភាពមិនអនុលោមនៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ

