
អាជ្ញាធរខេត្តកំពង់ចាម បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើករណីដោះស្រាយទំនាស់ព្រំដីលើប្លង់កម្មសិទ្ធិ នៅឃុំមៀន ស្រុកព្រៃឈរ
កំពង់ចាម៖ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ និងចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យ និងពិភាក្សាលើករណីដោះស្រាយទំនាស់ព្រំដីលើប្លង់កម្មសិទ្ធិ ដែលស្ថិតនៅភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ សាលាខេត្តកំពង់ចាម។











