ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤២គ្រួសារ នៅស្រុកជើងព្រៃ
កំពង់ចាម៖ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៤២គ្រួសារ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
កម្មវិធី ទទក ព័ត៌មានជាតិ និងអន្តរជាតិ ម៉ោង១៩:០០នាទី (ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦)
កម្មវិធី ទទក ព័ត៌មានជាតិ និងអន្តរជាតិ ម៉ោង១៩:០០នាទី (ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦)


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
កម្មវិធី ទទក ព័ត៌មានជាតិ និងអន្តរជាតិ ម៉ោង១៧:០០នាទី (ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦)
កម្មវិធី ទទក ព័ត៌មានជាតិ និងអន្តរជាតិ ម៉ោង១៧:០០នាទី (ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦)


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្តីពី ការពិនិត្យ វាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តកណ្តាល
កិច្ចប្រជុំស្តីពី ការពិនិត្យ វាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តកណ្តាល


សកម្មភាពថ្នាក់ដឹកនាំ
ភូមិចំនួន៨ នៅឃុំកំពង់លួង ស្រុកពញាឮ ទទួលបានគម្រោងធារាសាស្ត្របន្សាំនឹងអាកាសធាតុ និងកសិកម្ម ប្រកបដោយនិរន្តរភាព និងភាពធន់
ភូមិចំនួន៨ នៅឃុំកំពង់លួង ស្រុកពញាឮ ទទួលបានគម្រោងធារាសាស្ត្របន្សាំនឹងអាកាសធាតុ និងកសិកម្ម ប្រកបដោយនិរន្តរភាព និងភាពធន់


កសិកម្ម
លោកបណ្ឌិត សុង ឃាង ជួបសំណេះសំណាល និងប្រគល់លិខិតបញ្ជាក់កម្មសិក្សាបច្ចេកទេសកសិកម្មជូនសិស្សានុសិស្សវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី និង លោក កឹម ចាន់ណារ៉ា នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងប្រគល់លិខិតបញ្ជាក់ការងារកម្មសិក្សាជូនដល់សិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី។
កម្មវីធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ លោក-លោកស្រីប្រធាន និងអនុប្រធានការិយាល័យ មន្ត្រីបច្ចេកទេស លោកគ្រូ អ្នកគ្រូ ព្រមទាំងប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។


សកម្មភាពអាជ្ញាធរ
វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៅឃុំក្រង់តេះ ស្រុកពេជ្រាដា
ខេត្តមណ្ឌលគិរី៖ ដើម្បីពង្រឹងយន្តការដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៉ីន តុងអាន អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋានស្រុកពេជ្រាដា បានអញ្ជើញជាអធិបតីក្នុង «វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧» ដែលបានប្រព្រឹត្តទៅនៅសាលាឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
អង្គវេទិកានេះ ក៏មានការអញ្ជើញចូលរួមពីដា, លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា, លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាស្រុកពេជ្រា លោក-លោកស្រីអភិបាលរងស្រុក, កងកម្លាំងប្រដាប់អាវុធ, ប្រធាន-អនុប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ, មេឃុំ មេភូមិ មន្ត្រីជំនាញ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
កម្មវិធី ទទក ព័ត៌មានជាតិ និងអន្តរជាតិ ម៉ោង១៥:០០នាទី (ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦)
កម្មវិធី ទទក ព័ត៌មានជាតិ និងអន្តរជាតិ ម៉ោង១៥:០០នាទី (ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦)


សកម្មភាពអាជ្ញាធរ
ក្រុមការងាររាជរដ្ឋាភិបាល ចុះបើកវេទិកាសាធារណៈថ្នាក់ជាតិ នៅស្រុកកែវសីមា ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ
ខេត្តមណ្ឌលគិរី៖ ដើម្បីពង្រឹងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យកាន់តែមានប្រសិទ្ធភាពនៅថ្នាក់មូលដ្ឋាន នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេទិកាសាធារណៈថ្នាក់ជាតិមួយត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសហគមន៍ ភូមិពូរង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា និង ឯកឧត្តម សួន សុខឃឹម រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា។ អង្គវេទិកានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សាន់ ដារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត, លោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។


កសិកម្ម
មន្ទីរកសិកម្មខេត្តមណ្ឌលគិរី ចែកពូជដំឡូងបារាំងជូនកសិករនៅក្រុងសែនមនោរម្យ ដើម្បីជំរុញការដាំដុះ និងបង្កើនប្រាក់ចំណូល
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានរៀបចំពិធីចែកពូជដំឡូងបារាំងជូនដល់បងប្អូនកសិករមកពីក្រុងសែនមនោរម្យ ដើម្បីយកទៅធ្វើការដាំដុះក្នុងរដូវកាលថ្មីនេះ ក្រោមអធិបតីភាព លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី។
នៅក្នុងឱកាសនោះ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានមានប្រសាសន៍លើកទឹកចិត្ត និងគូសបញ្ជាក់អំពីសារសំខាន់នៃដំណាំដំឡូងបារាំង ដែលជាដំណាំមានសក្ដានុពលខ្ពស់ និងទីផ្សារល្អ ស្របតាមអាកាសធាតុត្រជាក់សមស្របនៃខេត្តមណ្ឌលគិរី។ លោក បានបន្តថា ការផ្តល់ពូជដំឡូងបារាំងនាពេលនេះ គឺក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយ និងលើកកម្ពស់ជីវភាពរបស់បងប្អូនកសិករ ព្រមទាំងបង្កើនបរិមាណផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលពីបរទេស។


ស្រុកសន្ទុក
គោយន្តកន្ត្រៃ ម៉ាស៊ីនកាត់ឈើ និងឈើមូលស្រស់ ត្រូវបានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បង្ក្រាបបាន នៅចំណុចអូរអន្ទ្រក តំបន់ព្រៃអង់តែន ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ
គោយន្តកន្ត្រៃ ម៉ាស៊ីនកាត់ឈើ និងឈើមូលស្រស់ ត្រូវបានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បង្ក្រាបបាន នៅចំណុចអូរអន្ទ្រក តំបន់ព្រៃអង់តែន ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្តាល បិទសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលក្រុង-សង្កាត់ សម្រាប់ឆ្នាំ២០២៦ នៅក្រុងសំពៅពូន ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
រដ្ឋបាលខេត្តកណ្តាល បិទសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលក្រុង-សង្កាត់ សម្រាប់ឆ្នាំ២០២៦ នៅក្រុងសំពៅពូន ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រីអភិបាលរងខេត្តកំពង់ចាម ជួបពិភាក្សាជាមួយអង្គការសម្ព័ន្ធចាប់ដៃ ដើម្បីរៀបចំសំណើគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលើកកម្ពស់ជីវភាពសហគមន៍
កំពង់ចាម៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងជាប្រធានលេខាធិការដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាការងារស្តីពី «ការរៀបចំសំណើគម្រោងពេញលេញ និងការពិនិត្យគម្រោងដែលកំពុងអនុវត្តសកម្មភាពនៅក្នុងខេត្តកំពង់ចាម» ជាមួយតំណាង អង្គការសម្ព័ន្ធចាប់ដៃ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំតូច រដ្ឋបាលខេត្តកំពង់ចាម។

