ក្រុមការងាររាជរដ្ឋាភិបាល ចុះបើកវេទិកាសាធារណៈថ្នាក់ជាតិ នៅស្រុកកែវសីមា ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ

ក្រុមការងាររាជរដ្ឋាភិបាល ចុះបើកវេទិកាសាធារណៈថ្នាក់ជាតិ នៅស្រុកកែវសីមា ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ

​ខេត្តមណ្ឌលគិរី៖ ដើម្បីពង្រឹងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យកាន់តែមានប្រសិទ្ធភាពនៅថ្នាក់មូលដ្ឋាន នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេទិកាសាធារណៈថ្នាក់ជាតិមួយត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសហគមន៍ ភូមិពូរង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ​ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា និង ឯកឧត្តម សួន សុខឃឹម រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា។ អង្គវេទិកានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សាន់ ដារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត, លោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។

ព័ត៌មានពាក់ព័ន្ធ

វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៅឃុំក្រង់តេះ ស្រុកពេជ្រាដា
សកម្មភាពអាជ្ញាធរ
វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៅឃុំក្រង់តេះ ស្រុកពេជ្រាដា
ខេត្តមណ្ឌលគិរី៖ ដើម្បីពង្រឹងយន្តការដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៉ីន តុងអាន អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋានស្រុកពេជ្រាដា បានអញ្ជើញជាអធិបតីក្នុង «វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧» ដែលបានប្រព្រឹត្តទៅនៅសាលាឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ អង្គវេទិកានេះ ក៏មានការអញ្ជើញចូលរួមពីដា, លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា, លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាស្រុកពេជ្រា លោក-លោកស្រីអភិបាលរងស្រុក, កងកម្លាំងប្រដាប់អាវុធ, ប្រធាន-អនុប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ, មេឃុំ មេភូមិ មន្ត្រីជំនាញ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
រដ្ឋបាលស្រុកពេជ្រាដា ទទួលបានចង្ក្រានសន្សំសំចៃថាមពលជិត ២ពាន់ចង្ក្រាន ដើម្បីចែកជូនប្រជាពលរដ្ឋនៅឃុំទាំង៤
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកពេជ្រាដា ទទួលបានចង្ក្រានសន្សំសំចៃថាមពលជិត ២ពាន់ចង្ក្រាន ដើម្បីចែកជូនប្រជាពលរដ្ឋនៅឃុំទាំង៤
ខេត្តមណ្ឌលគិរី៖ ចង្ក្រានសន្សំសំចៃថាមពលសរុបចំនួន ១,៧៩៥ ចង្ក្រាន ត្រូវបានប្រគល់ជូនដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកពេជ្រាដា និងរដ្ឋបាលស្រុកពេជ្រាដា ដើម្បីយកទៅបន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំទាំង៤ នៃស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ពិធីប្រគល់ និងទទួលនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញជាអធិបតី និងប្រគល់ដោយ លោកស្រី ម៉ាលី សុខនី ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ថវិកាបដិភាគ ៨០០ដុល្លារ ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បើរួមគ្នាជួសជុលអគារសិក្សាជាមួយអង្គការ Good Neighbours
សកម្មភាពអាជ្ញាធរ
ថវិកាបដិភាគ ៨០០ដុល្លារ ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បើរួមគ្នាជួសជុលអគារសិក្សាជាមួយអង្គការ Good Neighbours
ខេត្តមណ្ឌលគិរី៖ ថវិកាបដិភាគចំនួន ៨០០ដុល្លារអាមេរិក ដែលទទួលបានពីការឧបត្ថម្ភគាំទ្ររបស់ ឯកឧត្ដម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះញែក មន្ត្រីរាជការ និងសប្បុរសជននានា នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ លោក សី ទូច អភិបាលស្រុកកោះញែក បាននាំយកទៅប្រគល់ជូនដល់ សាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
វេទិកាសាធារណៈថ្នាក់ជាតិនៅស្រុកកែវសីមា ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន
សកម្មភាពអាជ្ញាធរ
វេទិកាសាធារណៈថ្នាក់ជាតិនៅស្រុកកែវសីមា ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុត សឿន អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំស្រែព្រះ បានអញ្ជើញជាអធិបតីភាពក្នុង «វេទិកាសាធារណៈថ្នាក់ជាតិ» ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាឃុំស្រែព្រះ ស្រុកកែវសីមា។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
អាជ្ញាធរស្រុកពេជ្រាដា សហការជាមួយអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា រៀបចំកិច្ចសន្ទនាសហគមន៍ ដើម្បីលុបបំបាត់អាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះវ័យជំទង់
សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកពេជ្រាដា សហការជាមួយអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា រៀបចំកិច្ចសន្ទនាសហគមន៍ ដើម្បីលុបបំបាត់អាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះវ័យជំទង់
ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរស្រុកពេជ្រាដា សហការជាមួយអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា (Child Helpline Cambodia) បានរៀបចំកម្មវិធីកិច្ចសន្ទនាសហគមន៍ក្រោមប្រធានបទ «បញ្ឈប់អាពាហ៍ពិពាហ៍កុមារ ការមានផ្ទៃពោះវ័យជំទង់ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ» នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី សោម សុវត្តី អនុប្រធានមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី, លោកស្រី ស៊ន់ សុខគង់ អភិបាលរងស្រុកពេជ្រាដា និងលោកស្រី ប៉ែន ពិដោគន្ធា ប្រធានកម្មវិធីនៃអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន មាតាបិតា អាណាព្យាបាល កុមារា កុមារី និងតំណាងសហគមន៍ជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
លោក សី ទូច អភិបាលស្រុកកោះញែក បាននាំយកថវិកាមួយចំនួន ចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារម្នាក់ នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក
សកម្មភាពអាជ្ញាធរ
លោក សី ទូច អភិបាលស្រុកកោះញែក បាននាំយកថវិកាមួយចំនួន ចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារម្នាក់ នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក
នៅរាត្រីថ្ងៃអាទិត្យទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក សី ទូច អភិបាលស្រុកកោះញែក បានសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតរបស់ស្ត្រីម្នាក់ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋជៀសវាងការប្រើអំពើហិង្សាក្រោយកើតមានហេតុការណ៍ប្រជាពលរដ្ឋមួយក្រុមបានលើកគ្នាកម្ទេច និងដុតបំផ្លាញទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ កាលពីវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

អង្គការលំនៅឋានមនុស្សជាតិកម្ពុជា ដាក់ដំណើរការគម្រោងទំហំថវិកាប្រមាណ ១លានដុល្លារ ដើម្បីពង្រឹងភាពធន់សហគមន៍ និងសុវត្ថិភាពលំនៅឋាន នៅខេត្តសៀមរាប
ព័ត៌មានជាតិ

អង្គការលំនៅឋានមនុស្សជាតិកម្ពុជា ដាក់ដំណើរការគម្រោងទំហំថវិកាប្រមាណ ១លានដុល្លារ ដើម្បីពង្រឹងភាពធន់សហគមន៍ និងសុវត្ថិភាពលំនៅឋាន នៅខេត្តសៀមរាប

អង្គការលំនៅឋានមនុស្សជាតិកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០៦នេះ បានប្រកាសដាក់ដំណើរការជាផ្លូវការនូវគម្រោងរយៈពេល ៤ឆ្នាំ ស្តីពី «ពង្រឹងភាពធន់សហគមន៍ តាមរយៈការលើកកម្ពស់សុវត្ថិភាពលំនៅឋាន ជីវភាព និងនវានុវត្តន៍» ក្នុងទំហំថវិកាប្រមាណ ១លានដុល្លារអាមេរិក ដើម្បីជួយដល់គ្រួសារងាយរងគ្រោះបំផុតក្នុងភូមិគោលដៅចំនួន៥ នៃខេត្តសៀមរាប ឱ្យទទួលបានលំនៅឋានមានសុវត្ថិភាព ទឹកស្អាត អនាម័យ និងជីវភាពល្អប្រសើរ ព្រមទាំងបង្កើនភាពធន់ចំពោះការប្រែប្រួលអាកាសធាតុ ដែលគម្រោងនេះ ទទួលបានការឧបត្ថម្ភសប្បុរសធម៌ពី Scot and Keely Sellers ដោយត្រូវអនុវត្តចាប់ពី ថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០៣០។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ខេត្តសៀមរាប នឹងរៀបចំពិធីព្រះរាជពិធីបុណ្យអុំទូករយៈពេល ៥ថ្ងៃ ដើម្បីជំរុញវិស័យទេសចរណ៍ និងលើកស្ទួយសេដ្ឋកិច្ចពលរដ្ឋក្នុងខេត្ត
សកម្មភាពថ្នាក់ដឹកនាំ

ខេត្តសៀមរាប នឹងរៀបចំពិធីព្រះរាជពិធីបុណ្យអុំទូករយៈពេល ៥ថ្ងៃ ដើម្បីជំរុញវិស័យទេសចរណ៍ និងលើកស្ទួយសេដ្ឋកិច្ចពលរដ្ឋក្នុងខេត្ត

រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូករយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ខណៈការប្រណាំងទូក «ង» នឹងធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ជាមួយនឹងការរៀបចំកម្មវិធីកម្សាន្តជាច្រើនទៀត ដូចជាកម្មវិធីជិះទូកកម្សាន្ត កម្មវិធីសាសនា កម្មវិធីសិល្បៈបុរាណ ស្ដង់ពិព័រណ៍ និងកម្មវិធីកម្សាន្តជាច្រើនទៀត។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖ បេក្ខជន នឿន សុខធីតា (ក្រុមស្រប)មកពីសាលាសុវណ្ណភូមិ១៨​ ឡើងមកធ្វើការបកស្រាយប្រធានបទ៖«យុវជនគ្រប់រូបត្រូវតែប្រឆាំងដាច់ខាតនូវព័ត៌មានក្លែងក្លាយដែលកំពុងបំពុលបរិយាកាសសង្គម»
មាតិកា

វីដេអូ៖ បេក្ខជន នឿន សុខធីតា (ក្រុមស្រប)មកពីសាលាសុវណ្ណភូមិ១៨​ ឡើងមកធ្វើការបកស្រាយប្រធានបទ៖«យុវជនគ្រប់រូបត្រូវតែប្រឆាំងដាច់ខាតនូវព័ត៌មានក្លែងក្លាយដែលកំពុងបំពុលបរិយាកាសសង្គម»

ផលិតដោយ: មន្ទីរព័ត៌មានខេត្តសៀមរាប

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ចាត់ទុកការពង្រឹងសមត្ថភាពក្រុមប្រឹក្សារាជធានី-ខេត្ត ជាអាទិភាពស្នូល ប៉ុន្តែប្រឈមនឹងកម្រិតធនធានហិរញ្ញវត្ថុ
ព័ត៌មានជាតិ

សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ចាត់ទុកការពង្រឹងសមត្ថភាពក្រុមប្រឹក្សារាជធានី-ខេត្ត ជាអាទិភាពស្នូល ប៉ុន្តែប្រឈមនឹងកម្រិតធនធានហិរញ្ញវត្ថុ

ថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពក្រុមប្រឹក្សារាជធានី-ខេត្ត នៅតែបន្តជាអាទិភាពស្នូលរបស់សមាគម ប៉ុន្តែសក្ដានុពលនៃការអនុវត្តការងារនេះ គឺត្រូវអាស្រ័យលើកត្តាធនធានរបស់សមាគមផ្ទាល់ផងដែរ ខណៈបច្ចុប្បន្នសមាគមមានប្រភពចំណូលតែមួយគត់ គឺបានមកពីប្រាក់សមាជិកភាពប្រចាំឆ្នាំក្នុងអត្រា ០.៣% ប៉ុណ្ណោះ ដែលចំនួននេះនៅមានកម្រិតទាបនៅឡើយ និងមិនទាន់ឆ្លើយតបបានពេញលេញទៅនឹងតម្រូវការជាក់ស្ដែងក្នុងការពង្រឹងសមត្ថភាពឱ្យបានទូលំទូលាយនោះទេ។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ក្រុមការងាររាជរដ្ឋាភិបាល ចុះបើកវេទិកាសាធារណៈថ្នាក់ជាតិ នៅស្រុកកែវសីមា ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ - មន្ទីរព័ត៌មានខេត្តសៀមរាប