ព័ត៌មានតាមបណ្តារខេត្ត

ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តស្រកចុះថែមទៀតនៅត្រឹមកម្ពស់១៣,៥០ម៉ែត្រ
សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តស្រកចុះថែមទៀតនៅត្រឹមកម្ពស់១៣,៥០ម៉ែត្រ
(កំពង់ចាម) អស់ជាច្រើនថ្ងៃទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រុកចុះជាប់ៗគ្នា ហើយនៅថ្ងៃនេះដែរស្ថានភាពទឹកទន្លេខេត្តកំពង់ចាម ដែលទទួលបានពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថាកម្ពស់ទឹកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ទឹកទន្លេមានកម្ពស់កម្ពស់១៣,៥០ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញទឹកស្រក០,០៤ម៉ែត្រ។ កម្ពស់នាពេលនេះបើធៀបកាលពីឆ្នាំ២០២៥ គឺមានកម្ពស់១២,៣៧ម៉ែត្រប៉ុណ្ណោះ ហើយកម្ពស់ទឹកដែលត្រូវប្រកាសប្រុងប្រយ័ត្ននៅតំបន់នេះគឺ១៥,២០ម៉ែត្រ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
បង្រ្កាបបទល្មើសជលផល ២ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស មន្ត្រីជំនាញជលផល បានបំផ្លាញឧបករណ៍ស្បៃមុង ២០មាត់ និងឧបករណ៍ល្មើសជាច្រើនទៀត
សកម្មភាពអាជ្ញាធរ
បង្រ្កាបបទល្មើសជលផល ២ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស មន្ត្រីជំនាញជលផល បានបំផ្លាញឧបករណ៍ស្បៃមុង ២០មាត់ និងឧបករណ៍ល្មើសជាច្រើនទៀត
ក្នុងបេសកកម្មចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកព្រៃឈរ អាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកក្របៅ បានរុះរើបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ មានឧបករណ៍ស្បៃមុង ២០មាត់ ប្រវែង ៥៦០ម៉ែត្រ រួមនឹងបានបំផ្លាញចោលនូវឧបករណ៍ល្មើសជាច្រើនទៀត នៅនឹងកន្លែងផ្ទាល់ ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
លោកជំទាវ ប៉ាង ដានី អញ្ជើញបើកសិក្ខាសាលាស្ដីពីការផ្លាស់ប្ដូរបទពិសោធន៍ រៀបចំផែនការ និងពង្រឹងកិច្ចសហការរវាង គ.ខ.ប.ជ. ខេត្តកំពង់ចាម និងអង្គការ IJM
សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ប៉ាង ដានី អញ្ជើញបើកសិក្ខាសាលាស្ដីពីការផ្លាស់ប្ដូរបទពិសោធន៍ រៀបចំផែនការ និងពង្រឹងកិច្ចសហការរវាង គ.ខ.ប.ជ. ខេត្តកំពង់ចាម និងអង្គការ IJM
ខេត្តកំពង់ចាម៖ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក «សិក្ខាសាលាស្ដីពី ការផ្លាស់ប្ដូរបទពិសោធន៍ លើវិធីសាស្ត្រនៃការរៀបចំផែនការ ការធ្វើរបាយការណ៍ និងកិច្ចសហការសកម្មភាពរួមគ្នារវាងអង្គការ IJM និងគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ខ.ប.ជ.) ខេត្តកំពង់ចាម»។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ដែលជាសមាជិក សមាជិកា មកពីតាមបណ្តាមន្ទីរ-អង្គភាពជំនាញជុំវិញខេត្តផងដែរ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តកំពង់ចាម ប្រកាសដាក់ឱ្យប្រើប្រាស់ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០២៦-២០៣០»
ទេសចរណ៍
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តកំពង់ចាម ប្រកាសដាក់ឱ្យប្រើប្រាស់ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០២៦-២០៣០»
(កំពង់ចាម)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០២៦-២០៣០» នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អភិបាលរងខេត្តកំពង់ចាម ទទួលបានសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ៣៤៣គ្រួសារ ស្នើសុំចុះប័ណ្ណកម្មសិទ្ធិដីធ្លីពីដីចំណី អូរ ព្រែក និងទន្លេខ្ពប នៅស្រុកស្រីសន្ធរ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ចាម ទទួលបានសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ៣៤៣គ្រួសារ ស្នើសុំចុះប័ណ្ណកម្មសិទ្ធិដីធ្លីពីដីចំណី អូរ ព្រែក និងទន្លេខ្ពប នៅស្រុកស្រីសន្ធរ
កំពង់ចាម៖ លោក សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា វេទិការនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលសំណើ សំណូមពររបស់ប្រជាពលរដ្ឋចំនួន ៣៤៣គ្រួសារ ស្មើនឹង ៣៥៦ក្បាលដី ដែលកំពុងរស់នៅ និងអាស្រ័យផលលើដីសាធារណៈរបស់រដ្ឋ ស្ថិតក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីស្នើសុំការចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិដីធ្លី។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តស្រកចុះបន្តិចទៀត នៅត្រឹមកម្ពស់១៣,៥៤ម៉ែត្រ
សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តស្រកចុះបន្តិចទៀត នៅត្រឹមកម្ពស់១៣,៥៤ម៉ែត្រ
(កំពង់ចាម) នៅប៉ុន្មានថ្ងៃចុងក្រោយនេះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រុកចុះបន្តិចៗម្តង ហើយនៅថ្ងៃនេះដែរស្ថានភាពទឹកទន្លេខេត្តកំពង់ចាម ដែលទទួលបានពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថាកម្ពស់ទឹកនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ទឹកទន្លេមានកម្ពស់កម្ពស់១៣,៥៤ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញទឹកស្រក០,១២ម៉ែត្រ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. នៅទីស្ដីការក្រសួងមហាផ្ទៃ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អភិបាលខេត្តកំពង់ចាម ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរាំរ៉ៃ នៅឃុំតាំងក្រាំង​ ស្រុកបាធាយ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរាំរ៉ៃ នៅឃុំតាំងក្រាំង​ ស្រុកបាធាយ
កំពង់ចាម៖ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលឯកសារ ព្រមទាំងធាតុចូលពាក់ព័ន្ធនឹងករណីវិវាទ ទិញ-លក់ដី នៅតំបន់មេទឹកប្រាំងតាសុខ ស្ថិតក្នុងឃុំតាំងក្រាំង ស្រុកបាធាយ រហូតឈានដល់បញ្ចប់ទំនាស់ដីធ្លីដ៏រាំរ៉ៃ មួយនេះ ក្រោមគោលការណ៍ឈ្នះ ឈ្នះ និងសាមគ្គីភាព។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យប្រជាពលរដ្ឋ ប្រើប្រាស់កម្មវិធី KAPEA SCAM ដើម្បី ការពារខ្លួនពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យប្រជាពលរដ្ឋ ប្រើប្រាស់កម្មវិធី KAPEA SCAM ដើម្បី ការពារខ្លួនពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
កំពង់ចាម៖ នាឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម  ជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវ និងជំរុញដល់បងប្អូនប្រជាពលរដ្ឋ ឲ្យទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទ (App) ផ្លូវការ ដែលមានឈ្មោះថា (KAPEA SCAM) ដើម្បីការពារខ្លួនពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អាជ្ញាធរខេត្តកំពង់ចាម ត្រៀមជួសជួលទប់ច្រាំងទន្លេប្រវែង ១.៥០០ ម៉ែត្រ ក្នុងស្រុកចំនួន ៣ ដើម្បីការពារការបាក់ស្រុត
ការអភិវឌ្ឍ
អាជ្ញាធរខេត្តកំពង់ចាម ត្រៀមជួសជួលទប់ច្រាំងទន្លេប្រវែង ១.៥០០ ម៉ែត្រ ក្នុងស្រុកចំនួន ៣ ដើម្បីការពារការបាក់ស្រុត
(កំពង់ចាម) ៖ អាជ្ញាធរខេត្តកំពង់ចាម កំពុងរៀបចំផែនការអន្តរាគមន៍បន្ទាន់ ដើម្បីជួសជួល និងទប់ច្រាំងទន្លេប្រវែង ១.៥០០ ម៉ែត្រ ក្នុងស្រុកចំនួន ៣ ដែលកំពុងប្រឈមនឹងការបាក់ស្រុតធ្ងន់ធ្ងរ ដើម្បីការពារសុវត្ថិភាពផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់ប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ការរៀបចំកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០
សកម្មភាពថ្នាក់ដឹកនាំ
ការរៀបចំកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០
(កំពង់ចាម)៖ លោក ខ្លូច ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដំណើរការរៀបចំផែនការ និងកម្មវិធីវិនិយោគនៅថ្នាក់ក្រោមជាតិ គឺជាជំហានដ៏សំខាន់ក្នុងការទ្រទ្រង់ដល់ការសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍ជាតិរយៈពេលវែង។ ថ្លែងបែបនេះនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលស្រុក-ឃុំ នៅសាលាស្រុក ចំការលើ ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អភិបាលរងខេត្តកំពង់ចាម បើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)របស់រដ្ឋបាលស្រុកនិងឃុំនៅស្រុកបាធាយ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ចាម បើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)របស់រដ្ឋបាលស្រុកនិងឃុំនៅស្រុកបាធាយ
កំពង់ចាម៖នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលស្រុកនិងឃុំ នៅស្រុកបាធាយ ដោយមានការចូលរួមពី លោក ចេង រត្ន ប្រធានក្រុមប្រឹក្សាស្រុក លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកបាធាយ លោកអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីជាមេឃុំ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងតំណាងអង្គការសង្គមស៊ីវិលជាដើម។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យប្រជាពលរដ្ឋទាញយកកម្មវិធី "Kapea Scams" ដើម្បីការពារខ្លួន និងរាយការណ៍ពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យប្រជាពលរដ្ឋទាញយកកម្មវិធី "Kapea Scams" ដើម្បីការពារខ្លួន និងរាយការណ៍ពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវ និងស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្ត ឱ្យរួមគ្នាទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «Kapea Scams» ដើម្បីជួយតាមដាន ការពារ និងរាយការណ៍អំពីសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងតែកើតមានឡើងនាពេលបច្ចុប្បន្ន។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត