គណៈកម្មាធិការ អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប បានប្រគល់ថវិកាជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ៣គ្រួសារ នៅស្រុកអង្គរជុំ
កាលពីនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឡាច អន អភិបាលរងស្រុក តំណាង លោក ភន់ សុខុម អភិបាល នៃគណៈអភិបាលស្រុកអង្គរជុំ ជាប្រធានគណៈកម្មាធិការ អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកអង្គរជុំ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរដែនដី ស.ស.យ.ក.នាំយកនូវថវិកាចំនួន ១២,០០០,០០០៛ (ដប់ប្រាំពីរលានរៀលគត់) របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន(៤,០០០,០០០រៀល) ដូចខាងក្រោម៖
១.ឈ្មោះ ជុំ សូវ ភេទស្រី អាយុ ៦៩ឆ្នាំ ID: RA19001702 និវត្តជន ដែលបានទទួលមរណភាព ដោយរោគាពាធ ។
២.ឈ្មោះ កែវ យន្ត ភេទប្រុស អាយុ ៦៦ឆ្នាំ ID: HA97000819 ពិការ ដែលបានទទួលមរណភាព ដោយរោគាពាធ ។
៣.ឈ្មោះ ខ្លូត សឿត ភេទប្រុស អាយុ ៨១ឆ្នាំ ID: IA02001279 បាត់បង់ ដែលបានទទួលមរណភាព ដោយរោគាពាធ ។