
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បើកកិច្ចប្រជុំផ្សព្វផ្សាយការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្ដីពីកិច្ចសហការត្រួតពិនិត្យសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន តំណាងគណបក្សនយោបាយ អង្គការ សមាគម ប្រធានក្រុមចុះឈ្មោះបោះឆ្នោត និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។











