
ប្រធានាធិបតីរវ៉ាន់ដា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា
ប្រធានាធិបតីរវ៉ាន់ដា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា President of the Republic of Rwanda to Pay State Visit to the Kingdom of Cambodia

ប្រធានាធិបតីរវ៉ាន់ដា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា President of the Republic of Rwanda to Pay State Visit to the Kingdom of Cambodia













ផ្សាយផ្ទាល់៖ កម្មវិធីយើងធ្វើបាន ក្រោមប្រធានបទ៖ ការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅ វ័យក្មេង *វាគ្មិន៖ លោកស្រី ឈាន ឈិត ជំទប់ទី១ ឃុំចន្លាសដៃ នៃស្រុកក្រឡាញ់ ថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦


Live: Daily news of Siem Reap National TV - National news and international news ថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦


នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប បានរៀបចំប្រជុំផ្សព្វផ្សាយប្រកាសលេខ ៣៩៣ សហរ.ប្រក.អលសា ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីផែនការលទ្ធកម្ម ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមកពីមន្ទីរអង្គភាពក្នុងខេត្ត ក្នុងន័យធ្វើយ៉ាងណាដើម្បីឱ្យមានការពង្រឹងតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងថវិការដ្ឋ។


នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី ទទួលជួបសំណេះសំណាល សម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូនាវាយុវជនកម្ពុជា ដែលចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ដែលជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល រាក់ទាក់ និងកក់ក្ដៅ ដើម្បីពង្រឹងចំណងមិត្តភាព ការយោគយល់គ្នា និងការផ្លាស់ប្ដូរបទពិសោធន៍រវាងយុវជន និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសជប៉ុន៕
