
ពុទ្ធសាសនិកជន៖ ការធ្វើបុណ្យកឋិនទានសាមគ្គី គឺជារួបរួមកម្លាំងសាមគ្គីគាំទ្រជាតិ សាសនា និងឧទ្ទិសមគ្គផលដល់ព្រលឹងវីរៈកងទ័ព
ពុទ្ធសាសនិកជន មកពីតាមបណ្ដាខេត្ដ រាជធានី បានជួបជុំគ្នាធ្វើធ្វើបុណ្យកឋិនទានសាមគ្គី នៅវត្ដវិសុទ្ធិមគ្គ ស្ថិតនៅតំបន់រមណីអង្គរ នៃឃុំលាងដៃ ស្រុកអង្គរធំ នៅខេត្ដសៀមរាប ដែលបង្ហាញការរួបរួមកម្លាំងសាមគ្គីគាំទ្រពុទ្ធិចក្រ និងអាណាចក្រ និងឧទ្ទិសមគ្គផលដល់វិញ្ញាណក្ខន្ធកវីរៈកងទ័ពដែលបានពលីជីវិតនៅតំបន់ព្រំដែនកម្ពុជាថៃ ។ពិធីនេះ ធ្វើឡើងនៅថ្ងៃទី៨ដល់ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២៦នេះ។










