
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦៖
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦៖

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦៖













ក្តីសង្ឃឹម និងការតស៊ូជាជនភៀសសឹក៖ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ អ្នកស្រី និមុល មិនដែលបោះបង់ក្តីសង្ឃឹមឡើយ។ មករស់នៅខេត្តសៀមរាប អ្នកស្រីបានប្រឹងតស៊ូជម្នះរាល់ការលំបាក ដោយតាំងចិត្តបង្កើតជីវិតថ្មីតាមរយៈវិស័យកសិកម្ម ដាំដុះដំណាំចម្រុះដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ ដែលបច្ចុប្បន្ន ផលដំណាំទាំងនោះមានទីផ្សារខ្ពស់ រហូតផ្គត់ផ្គង់មិនទាន់តម្រូវការ។


នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំនៃសាលាខេត្ដសៀមរាប លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាជាលើកទី៣ លើការងារមួយចំនួនជាមួយបងប្អូនអ្នករត់រ៉ឺម៉កកង់បី និងឡានដឹកអ្នកដំណើរ ដើម្បីបន្ដស្ដាប់បញ្ហាប្រឈម និងជាធាតុចូល ក្នុងការបន្ដការដោះស្រាយជូនពួកគាត់ ដោយកិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប។


បានអញ្ជើញដឹកនាំក្រុមការងារ និងមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងរៀបចំពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច និងពិនិត្យស្ថានភាពទូទៅនៅតំបន់ចុងឃ្នៀស និងតំបន់កំពង់ភ្លុក ក្នុងគោលបំណងសម្រួលដល់ជីវភាពរស់នៅ និងការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងតំបន់ទន្លេសាប។ រូបភាព៖មន្ត្រីមន្ទីរ


ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប
