
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦៖
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦៖

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦៖













“ប្រាសាទភ្នំបូក”ជាទីកន្លែងដែលមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរ ភ្នំបូកគឺជាភ្នំធម្មជាតិមានទេសភាពស្រស់បំព្រង ភ្ញៀវទេសចក៍អាចមើលឃើញថ្ងៃរះនិងថ្ងៃលិចយ៉ាងស្រស់ស្អាតថែមទៀតផង។ ប្រាសាទភ្នំបូកស្តិតនៅក្នុងសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប កសាងឡើងនៅចុងសតវត្សរ៍ ទី៩ និងដើមសតវត្សរ៍ ទី១០នៃរជ្ជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទនេះសាងពីថ្មភក់ ថ្មបាយក្រៀមនិងឥដ្ឋ ដែលមានប្រាង្គបី នៅលើខឿនតែមួយបែរទៅទិសខាងកើត ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។


ពិធីបុណ្យ Halloween ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៣១ ខែតុលា ដោយមានការពេញនិយមយ៉ាងខ្លាំងតាមរយៈការរៀបចំកម្មវិធីកម្សាន្ត ការតុបតែងខ្លួនជាតួអង្គប្លែកៗ ឬខ្មោចព្រាយបិសាច និងការជួបជុំគ្នាយ៉ាងសប្បាយរីករាយ។ នៅប្រទេសកម្ពុជា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងយ៉ាងកកកុញនៅតាមបណ្តាខេត្តក្រុងនានា ទាំងសម្រាប់មនុស្សពេញវ័យ និងការកម្សាន្តបែបលក្ខណៈគ្រួសារ។


នៅថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការកាតព្វកិច្ចយោធាខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ក្នុងការត្រៀមរៀបចំកម្មវិធីសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពល រដ្ឋ ដែលជាប់កាតព្វកិច្ចយោធានៅខេត្តសៀមរាប ចូលសាលាហ្វឹកហ្វឺន នាពេលខាងមុខ កិច្ចប្រជុំនេះរៀបចំឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប ។


ទិដ្ឋភាពនៃតំបន់ ផាប់ស្ទីត (Pub Street) ក្រុងសៀមរាប នា យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នេះ ពោរពេញទៅដោយបរិយាកាសអ៊ូអរ ដោយសារត្រូវចំ រាត្រីបុណ្យ Halloween ផ្សារភ្ជាប់ជាមួយនឹងរដូវកាលទេសចរណ៍ (High Season)។ រូបភាពដោយ៖ លោក សៅ សំណាង
