
វីដេអូ៖ ប្រាសាទតាព្រហ្ម ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃមួយនៅក្នុងតំបន់អង្គរ ដែលតែងតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាយ៉ាងច្រើនកុះករ មិនថាក្នុងរដូវកាលណានោះទេ
សូមបញ្ជាក់ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់រយនាក់ ក្នុងមួយថ្ងៃៗ បានចូលមកទស្សនាប្រាសាទតាព្រហ្ម ដែលជាប្រាសាទមួយ មានភាពល្បីល្បាញ និងលេចធ្លោ ហ៊ុមព័ន្ធទៅដោយធម្មជាតិ ជាពិសេសដើមឈើធំៗ មានដើមស្ពង់ ដើមត្រាង ដើមជ្រៃ និងដើមចាន់ ដោយឬស្សរបស់ដើមឈើទាំងនោះ បានចាក់ជ្រៀតចូលក្នុងប្រាសាទ ហាក់បង្ហាញថា ដើមឈើនិងប្រាសាទមានជីវីតតែមួយ។








