
(វិដេអូ) អភិបាលខេត្តកំពង់ចាម អំពាវនាវដល់យុវជនអាយុពី១៨ដល់២៥ឆ្នាំ ចូលបំពេញកាតព្វកិច្ចយោធា ដើម្បីពង្រឹងវិស័យការពារជាតិ
អភិបាលខេត្តកំពង់ចាម អំពាវនាវដល់យុវជនអាយុពី១៨ដល់២៥ឆ្នាំ ចូលបំពេញកាតព្វកិច្ចយោធា ដើម្បីពង្រឹងវិស័យការពារជាតិ

អភិបាលខេត្តកំពង់ចាម អំពាវនាវដល់យុវជនអាយុពី១៨ដល់២៥ឆ្នាំ ចូលបំពេញកាតព្វកិច្ចយោធា ដើម្បីពង្រឹងវិស័យការពារជាតិ













ក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការជួយកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរមកលេងស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់នូវរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋមកលេងស្រុកកំណើតតាមបណ្ដាខេត្តនានាដោយឥតគិតថ្លៃ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។


ប្រជាពលរដ្ឋបង្ហាញការពេញចិត្ត និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តសៀមរាប ដែលបានរៀបចំទីតាំងចំណត និងផ្ដល់សេវាជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំស្តីពីការពិនិត្យសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំកិច្ចប្រជុំដោយលោក សុខ ថុល អភិបាលរងខេត្តសៀមរាប។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងកម្មវិធីវិនិយោគ សំដៅធានាឱ្យការរៀបចំផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។


ស្នាមញញឹមរបស់បងប្អូនប្រជាពលរដ្ឋដែលបានជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ នៅមណ្ឌលមន្ទីររដ្ឋបាលខេត្តសៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ សូមបញ្ជាក់ថា ការផ្ដល់សេវាសាធារណៈដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ទិសដៅ រាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ និង ពីខេត្តសៀមរាប ទៅកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
