
អភិបាលខេត្តកំពង់ចាម ទទួលអំណោយពីក្រុមហ៊ុន Ganzberg មន្ទីរពេទ្យបង្អែកខេត្ត និងស្រុកព្រៃឈរ ដើម្បីនាំយកទៅជូនវីរៈកងទ័ពជួរមុខ
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ទឹកបរិសុទ្ធ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ពីតំណាងក្រុមហ៊ុន Ganzberg, មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងរដ្ឋបាលស្រុកព្រៃឈរ ដើម្បីរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពដែលកំពុងឈរជើងនៅជួរមុខ។











