
ឯកឧត្តម ផៃ ប៊ុនឈឿន ចូលរួមបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តស្រះកែវមុនីវណ្ណ ឧទ្ទិសកុសលជូនបុព្វការីជន
ថ្នាក់ដឹកនាំ ខេត្តស្ទឹងត្រែង មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានជួបជុំគ្នាតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងឱកាសកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តស្រះកែវមុនីវណ្ណ (ហៅវត្តលើ) ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។











