
ឯកឧត្តម សរ សុពុត្រា ជួបសំណេះសំណាលថ្លែងអំណរគុណដល់គ្រូបង្រៀនស្ម័គ្រចិត្ត និងអបអរសាទរសិស្សនិទ្ទេស A ទាំង ៦រូប នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត និងអបអរសាទរសិស្សប្រឡងជាប់និទ្ទេស A នៃខេត្តស្ទឹងត្រែង ដោយមានការចូលរួម ពី លោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត អភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ និង អាណាព្យាបាល សិស្ស ជាច្រើននាក់។











