
ខេត្តមណ្ឌលគិរី និងខេត្តឡឹមដុង រៀបចំកិច្ចប្រជុំសហប្រតិបត្តិការ រវាងរណសិរ្សអភិវឌ្ឍន៍មាតុភូមិ នៃខេត្តទាំងពីរ
ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំសហប្រតិបត្តិការជាមួយគណៈប្រតិភូរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិវៀតណាម ខេត្តឡឹមដុង នៅសាលប្រជុំក្រុមប្រឹក្សាសាលាខេត្ត (អគារ «គ») ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី និងឯកឧត្តម ផាម ត្រៀវ អនុប្រធានអចិន្ត្រៃយ៍ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិវៀតណាម ខេត្តឡឹមដុង។











